ជនភៀសសឹកចំនួន ជាង៤ពាន់គ្រួសារក្នុងស្រុកបន្ទាយអំពិល ទទួលបានអង្ករជាអំណោយរបស់រាជរដ្ឋាភិបា ឧត្តរមានជ័យ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ក្ល៊ែរ ឃូណន់ (Claire Conan) នាយិកា អង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) បានអញ្ជើញប្រគល់ស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាលជូនជនភៀសសឹក សរុបចំនួន ៤៥៥២គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អំណោយរបស់រាជរដ្ឋាភិបាល…
Category: ព័ត៌មានជាតិ
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក
(USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ចជំនួបនោះ សហរដ្ឋអាមេរិក បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើម របស់ ឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។ ឯកឧត្តមទាំងពីរ ក៏បានគូសបញ្ជាក់ ផងដែរថានឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT)…
កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL-03នេះទេ
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥– រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាល់ចោលព័ត៌មានភូតកុហក ពីសំណាក់ភាគីថៃ ដែលថា កម្ពុជាបានប្រើប្រាស់ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងថា «កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL-03នេះទេ»។ PHL-03 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចមានសមត្ថភាពបាញ់បានដល់ចម្ងាយដល់ទៅ ១៥០ គីឡូម៉ែត្រឯណោះ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី ក្នុងសមរភូមិឈ្លានពានរបស់កងទ័ពថៃ
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជកម្ពុជា បានអញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី២រូប នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ក្នុងសមរភូមិឈ្លានពានពីកងទ័ពថៃ នៅប្រាសាទតាមាន់តូច ខេត្តឧត្តរមានជ័យ។ ក្នុងវេលាដ៏សោកសៅ និងក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់លោកអនុសេនីយ៍ទោ…
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃគស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព…
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងបើកល្បែងអនឡានខុសច្បាប់ចំនួន០១ទីតាំង ដែលមានម្ចាស់ ឈ្មោះ ហុង រស្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល
បន្ទាយមានជ័យ÷ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងបើកល្បែងអនឡាញខុសច្បាប់០១ ដែលមានម្ចាស់ ឈ្មោះ ហុង រស្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២៨នាក់ ក្នុងនោះស្រ្តី០៣នាក់ ។ សមត្ថកិច្ចដកហូតបាន កុំព្យូទ័រចំនួន១៦ គ្រឿង , ម៉ាស៊ីនព្រីនចំនួន០៣គ្រឿង, តុធ្វើការចំនួ១៨,ទូរស័ព្ទចំនួន៩៥ គ្រឿង , ipad ចំនួន១៦គ្រឿង…
ករណីទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះតើអ្នកណាគួរទទួលខុសត្រូវ? ពីព្រោះគ្រាប់មីនផ្ទុះនៅក្នុងទឹកដីសៀម!
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា៖ បន្ទាប់ពីករណីទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមក បានមានការវិភាគផ្ទុយគ្នាពីភាគីសៀមខ្លះដែលថា គ្រាប់មីននោះជាសំណល់សង្គ្រាមចាស់ ប៉ុន្តែក្រុមផ្សេងទៀតថាជាគ្រាប់មីនទើបដាក់ថ្មី ពីព្រោះតំបន់នោះត្រូវបានសម្អាតមីនរួចរាល់ហើយ។ ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា ចំពោះសំណួរទាំងនេះ ការផ្ទុះគ្រាប់មីនបានកើតឡើងក្នុងទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់.!!
កំលាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់
ជាផ្នែកមួយនៃការអនុវត្តច្បាប់ និងការពារសន្តិសុខសង្គម កម្លាំងអាជ្ញាធរនៅកម្ពុជា ដឹកនាំដោយអង្គភាពបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានបន្តការចុះធ្វើអន្តរាគមន៍លើ ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលកំពុងពង្រីកសកម្មភាពយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងខេត្តនានា។ ក្នុងអំឡុងពេលថ្មីៗនេះ មានការចុះស្វែងរកនិងបង្ក្រាបនៅទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តជាប់ព្រំដែន ដោយបង្ក្រាបបានបណ្តាញល្បែងស៊ីសងធំៗ ដែលមានការចូលរួមពីបរទេសនិងជនជាតិខ្មែរ។ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១៥:៣០នាទីរសៀល កម្លាំងផែនជំនាញ បានចុះបង្ក្រាបទីតាំង អគារអនឡាញខុសច្បាប់១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាល បានធ្វើការឆែកឆេរ…
សេចក្ដីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មានប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្ត ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសិលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ។ ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីផេកហ្វេសប៊ុកឈ្មោះ Ka Green ត្រូវចូលខ្លួនមកបំភ្លឺជាបន្ទាន់ និងធ្វើវីដេអូ…
