ប្រជាជនភាសឹកនិងគ្រួសារទ័ព 64 គ្រួសារទទួលអំណោយជំនួយរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងសប្បុរសជនខេត្តកំពង់ចាម

  ខកំពង់ចាម ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2025 : លោក អ៊ុននចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងមន្ត្រីក្រុមឱវាទបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនិងគ្រួសារកងទ័ព បន្ទាប់ពីសំណេះសំណាលសាកសួរសុខទុក្ខរួចលោកក៏បាននាំយកអំណោយជំនួយឧបត្ថម្ភពីសម្ដេច ធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជនក្នុងខេត្តកំពង់ចាម ចែកកំណោយជូនប្រជាពលរដ្ឋភៀសសឹក​ និងក្រុមគ្រួសារវរកងទ័ពចំនួន​ 64គ្រួសារ​ ភៀសខ្លួនពីតំបន់សៀមឈ្លានពាន​ កំពុងស្នាក់នៅក្នុងក្រុងកំពង់ចាម

នាវាទេសចរណ៍ខ្នាតយក្សឈ្មោះ WESTERDAM បានចូលចត់នៅកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ

  នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នាវាទេសចរណ៍ចំនួន ១ គ្រឿង ឈ្មោះ WESTERDAM ដែលជានាវាទេសចរណ៍ដ៏ធំសម្បើមមួយនៅក្នុងពិភពលោក បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំភ្ញៀវទេសចរណ៍ចំនួនចំរុះជាតិសាសន៍ចំនួន ១៨៧៧ នាក់ ស្រី ៩៩៩ នាក់, មាន ៤៣ សញ្ជាតិ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។   នាវានេះមាននាវិកចំនួន ៨០០ នាក់/ស្រី ១៥៧ នាក់ នាវានឹងចាកចេញពីកំពង់ផែប្រទេសកម្ពុជាបន្តទៅប្រទេស ម៉ាឡេសុី នៅម៉ោង២០:០០នាទី ថ្ងៃទី១៥…

កម្លាំងសាមគ្គីជាតិខ្មែរដ៏មហាអស្ចារ្យខ្មែររួបរួមខ្មែរខ្លាំងខ្មែរឈ្នះ

‎ ក្នុងកាលៈទេសៈប្រទេសកំពុងតែជួបនូវវិបត្តិសង្គ្រាមនេះយើងបានឃើញពីការចូលរួមកម្លាំងសាមគ្គីជាតិខ្មែរដ៏មហាអស្ចារ្យវត្តមាននៃការចូលរួមរសប់ អង្គព្រះមហាក្សត្រ សម្ដេចនាយករដ្ឋមន្ត្រី សម្ដេចព្រះប្រធានព្រឹទ្ធសភា រដ្ឋសភានិងថ្នាក់ដឹកនាំប្រទេសនិងមានការចូលរួមពីប្រជាជនគ្រប់មូលដ្ឋានទាំងក្នុងនិងក្រៅប្រទេសដោយ មិនប្រកាន់និន្នាការនយោបាយ ឬសាសនាឡើយ។ ភ្នំពេញថ្ងៃ 14 ខែធ្នូ ឆ្នាំ 2025 ÷ នៅក្នុងថ្ងៃនេះដែលសង្កាត់ចោមចៅ១មានការរៀបចំមូលនិធិជាច្រើនកន្លែងរៀបចំដោយលោកចៅ សង្កាត់និងមន្ត្រីសង្កាត់ និងមេភូមិគ្រប់ភូមិក្នុងសង្កាត់បានរៀបចំ ទទួលអំណោយពីសប្បុរសជនដើម្បីយកទៅជួយដល់វីរៈកងទ័ពជួរមុខនិងជនភាសសឹកពួកគាត់ពិតជាត្រូវការជំនួយពីបងប្អូនជួរក្រោយដើម្បីឧបត្ថម្ភទាំងកម្លាំងចិត្តនឹងសម្ភារៈប្រើប្រាស់ ស្ពៀងអាហារក្នុងកាលៈទេសៈនេះ។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិ បន្តបេសកកម្មការពារទឹកដីការពារទឹកដីរបស់យើង៕

ដំណឹងដ៏ក្រៀមក្រំនិងគួរឱ្យសោកស្ដាយមរណៈតារាសម្ដែងលោកអ៊ុនសិទ្ធា

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញនេះ តារាសម្តែង និងជាអ្នកបង្ហាញម៉ូត អ៊ុន សិទ្ធា បានលាចាកលោកបាត់ទៅហើយ ទំាងវ័យទើប ៤០ឆ្នាំ ដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយ។ ទទួលបានដំណឹងនេះភ្លាមធ្វើឱ្យ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មិននៅស្ងៀមទេ ក៏បានចូលបុណ្យនូវទឹកប្រាក់រហូតដល់ទៅ 30000000៛ ឯណោះ។ ក្នុងនោះដែរក៏មានការចូលរួមរំលែកទុក្ខពីរឯកឧត្តមលោកឧកញ៉ានឹងអ្នកសិល្បៈជាច្រើនបានចូលរួមរំលែកទុក្ខពួកយើងសុំចូលរួមរំលែកទុក្ខគ្រួសារនៃសពលោក អ៊ុនសិទ្ធាផងដែរពិតជាសោកស្តាយណាស់ដែលពួកយើងបានបាត់បង់តារាមួយរូបដែលមានទេពកោសល្យទាំងការសម្ដែងសិល្បៈបុរាណនិងសម័យពេលនេះលោកបានលាទៅរហូតគ្មានថ្ងៃវិលវិញឡើយ៕

ករណីស្ត្រីម្នាក់បានបន្លំនាំយកកាំភ្លើងទៅឲឧក្រិដ្ឋជនបាញ់រំដោះខ្លួនពីតុលាការខេត្តស្វាយរៀង

ករណីបាញ់រំដោះអ្នកទោសចេញពីតុលាការនៅខេត្តស្វាយរៀងបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមបង្ក្រាបក្រុមឧក្រិដ្ឋជន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិចិន ដោយមានស្ត្រីម្នាក់ជាបក្សពួកបានលួចនាំយកកាំភ្លើងចូលទៅផ្ដល់ឱ្យក្រុមឧក្រិដ្ឋជនបាញ់រំដោះខ្លួននឹងបក្សពួកនៅតុលាការខេត្តស្វាយវរៀងពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោស។ ខណៈនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ដែលកំពុងតាមបង្ក្រាបក្រុមជនល្មើស៕

សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញដោយសុវត្ថិភាពដោយមានការទទួលស្វាគមន៍ដោយឯកឧត្តមលោកជំទាវគណៈរដ្ឋមន្ត្រីគ្រប់ស្ថាប័ន រាជធានីភ្នំពេញ ល្ងាចថ្ងៃអង្គារ ទី២៨ តុលា ២០២៥ ដោយឯកឧត្តមលោកជំទាវគណៈរដ្ឋមន្ត្រីគ្រប់ស្ថាប័ន រាជធានីភ្នំពេញ ល្ងាចថ្ងៃអង្គារ ទី២៨ តុលា ២០២

ឯកឧត្តមនេតភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររបស់រដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆមាសទី 3 ឆ្នាំ 2025 ហ្នឹងកំណត់ទិសដៅបន្តរបស់ក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋានចូលរួមប្រមាណ៤២០រូប៕

ផ្ទុះល្បីតារាចម្រៀងតាមដងផ្លូវច្រៀងលក់ស្កទាញ

កូនត្រូវចាំ ការរាំច្រៀងមិនមែនជាចំណូលចិត្តបស់ឪពុកទេ តែគ្រប់យ៉ាងដើម្បីជីវភាពមួយជីវិតពុក ក៏មិនខុសពីឪពុកដទៃដែរ គឺធ្វើការរកលុយដើម្បីកូនៗនឹងគ្រួសារ ពុកបានចាត់ទុកការរាំច្រៀង ដើម្បីជាការងារបន្ថែមដើម្បីជីវភាពគ្រួសារប្រចាំថ្ង កូនត្រូវខំប្រឹង ដើម្បីជីវិតប្រើរជាងពុកទៅថ្ងៃមុខ ជួយលើកទឹកចិត្តលោកពូស្ករទាញម្នាក់នេះផងផង ។🙏🙏🙏

កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀ នាព្រឹកអង្គារ៨កេីត​ ខែអស្សុជ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស២៥៦៩​ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ​ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្ត ព្រមទាំងលោក លោកស្រី…

លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC។

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC ស្តីពី “ការជម្រុញការបញ្រ្ជាបយេនឌ័រក្នុងចំណោមមន្រ្តីអនុវត្តច្បាប់និងសហគមន៍ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការប្រយុទ្ធប្រឆំាងអំពើហិង្សាផ្អែកលើយេនឌ័រនៅប្រទេសកម្ពុជា” ឆ្នាំ២០២៥…