សហរដ្ឋអាមេរិក ៖ លោក Elon Musk នៅតែបន្តឈរជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោកដដែល ហើយមកទល់ពេលនេះ ទ្រព្យសុទ្ធរបស់មហាសេដ្ឋីសញ្ជាតិអាមេរិកវ័យ៥៤ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានកើនលើសពី ៧០០ ពាន់លានដុល្លារអាមេរិក ហើយលោកក៏ជាបុគ្គលដំបូងគេលើពិភពលោក ដែលសម្រេចបានកំណត់ត្រានេះផងដែរ។ ត្រឹមតែ ៤ ថ្ងៃ បន្ទាប់ពីក្លាយជាបុគ្គលដំបូងគេនៅក្នុងប្រវត្តិសាស្ត្រមានទ្រព្យសុទ្ធ ៦០០ ពាន់លានដុល្លារនោះ លោក Elon Musk ក៏បានបន្តបោះជំហានឥតឈប់ឈរក្លាយជាបុគ្គលដំបូងគេលើលោក ដែលទ្រព្យសុទ្ធឈានដល់ ៧០០ ពាន់លានដុល្លារ។ យោងតាមទិន្នន័យពីទស្សនារដ្តី…
Category: ព័ត៌មានអន្តរជាតិ
នាវាទេសចរណ៍ខ្នាតយក្សឈ្មោះ WESTERDAM បានចូលចត់នៅកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នាវាទេសចរណ៍ចំនួន ១ គ្រឿង ឈ្មោះ WESTERDAM ដែលជានាវាទេសចរណ៍ដ៏ធំសម្បើមមួយនៅក្នុងពិភពលោក បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំភ្ញៀវទេសចរណ៍ចំនួនចំរុះជាតិសាសន៍ចំនួន ១៨៧៧ នាក់ ស្រី ៩៩៩ នាក់, មាន ៤៣ សញ្ជាតិ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។ នាវានេះមាននាវិកចំនួន ៨០០ នាក់/ស្រី ១៥៧ នាក់ នាវានឹងចាកចេញពីកំពង់ផែប្រទេសកម្ពុជាបន្តទៅប្រទេស ម៉ាឡេសុី នៅម៉ោង២០:០០នាទី ថ្ងៃទី១៥…
លោក Netanyahu និយាយថា លោកគាំទ្រសំណើសន្តិភាពរបស់លោកត្រាំដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា
WASHINGTON, Sept 29 (Reuters) – នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានគាំទ្រសំណើសន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ លោក Netanyahu ដែលឈរក្បែរលោកត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំគាំទ្រផែនការរបស់លោកដើម្បី បញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលនឹងនាំមកនូវភាពជោគជ័យដល់គោលបំណងសង្រ្គាមរបស់យើង។ ការបញ្ចប់សង្គ្រាមនឹងដោះលែងចំណាប់ខ្មាំងរបស់យើងទាំងអស់ត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ កំចាត់សមត្ថភាពយោធានិងបញ្ចប់ការគ្រប់គ្រងនយោបាយរបស់ក្រុមហាម៉ាស និងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀត”។
នាវេលាប្រមាណម៉ោង១៨ៈ៣០ល្ងាចម៉ិញនេះ លោកនាយករដ្ឋមន្រ្តីកញ្ឆា សៀម អនុធិន ឆានវីរៈគូណ បានដាក់ថ្វាយព្រះមហាក្សត្រនូវបញ្ជីរាយនាម គណៈរដ្ឋមន្រ្តីថ្មីដើម្បីទទួលបានព្រះរាជ្យក្រិត្យតែងតាំងជាផ្លូវការហើយ។
ក្នុងបញ្ជីរាយនាមគណៈរដ្ឋមន្រ្តីទាំង៣៦នោះមានឧបនាយករដ្ឋមន្រ្តីចំនួន៧នាក់ ដែលក្នុងនោះមកពី• គណបក្សភូមិចៃថៃចំនួន១២នាក់ ដោយលោក អនុធិនជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលជាក្រសួងចាស់ របស់ខ្លួនព្រមទាំង ឧបនាយករដ្ឋមន្រ្តីចំនួន២រូប • មកពីគណបក្សក្លាថាំ (ក្លាធម៌)ចំនួន៧នាក់ដោយមាន ឧបនាយករដ្ឋ មន្រ្តីចំនួន១រូប និងរដ្ឋមន្រ្តី ចំនួន៤ក្រសួង• មកពីគណបក្សផាឡាំងប្រាឆារ៉ាត់ ចំនួន៤នាក់ មាន ឧបនាយករដ្ឋ មន្រ្តី ចំនួន១នាក់ រដ្ឋមន្ត្រីចំនួន២ក្រសួង • មកពីគណបក្សផ្សេងៗ ទៀតចំនួន៤នាក់ដោយមានកូតាឧបនាយក រដ្ឋមន្រ្តីម្នាក់ និងរដ្ឋមន្រ្តីមួយក្រសួង។• កូតាមកពីខាងក្រៅបក្សនយោបាយដែលសុទ្ធសឹងជាអ្នកជំនាញ និងអ្នកជំនួញល្បីៗ ចំនួន៩រូប។…
អ៊ីស្រាអែល បានបន្តបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន
ចាប់តាំងពីព្រឹកមក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយបានផ្តា.ច់ជីវិ.តប្រជាជនប៉ាឡេស្ទីនអស់ជិត៥០នាក់ទៀត ក្នុងនោះ ក៏មានក្មេងផងដែរ។ ជាការវាយលុកខ្លាំងក្លាជាងមុនៗ! សារព័ត៌មានអន្តរជាតិធំៗ ផ្សាយថា បន្ទាប់ពីបាញ់គ្រា.ប់រួច ពេលនេះ អ៊ីស្រាអែល បានបញ្ជូនកងទ័ពចូលដល់តំបន់ហ្កាហ្សាផ្ទាល់ហើយ។ អ៊ីស្រាអែល បានប្រកាសរួចហើយអំពីបំណងរបស់ខ្លួន គឺចង់វាយកាន់កាប់តំបន់ហ្កាហ្សានេះទាំងមូលតែម្តង។ រីឯក្រុមមន្រ្តីផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឯណោះវិញ ទើបនឹងសម្រេចចិត្តប្រកាសថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើហ្កាហ្សា គឺចូលក្នុងទម្រង់ «អំពើប្រល័យពូជសាសន៍»៕
១១កញ្ញា២០២៥!ខួប២៤ឆ្នាំនៃព្រឹត្ដិការណ៍ប្លន់យន្ដហោះយកទៅបុកកម្ទេចអគារពាណិជ្ជកម្មអាមេរិក
ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ជាថ្ងៃដែលប្រជាជនអាមេរិកចងចាំមិនភ្លេចនិយាយដោយឡែក និងពិភពលោកនៅតែចងចាំនិយាយជារួម ដ្បិតវាជាព្រឹត្តិការណ៍ប្លន់យន្តហោះ យកមកវាយប្រហារភេរវកម្មដ៏សាហាវ និងកម្របំផុតនៅលើពិភពលោក។ គិតពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ ព្រឹត្តិការណ៍វាយប្រហារភេរវកម្មដែលត្រូវបានចារក្នុងប្រវត្តិសាស្រ្តអាមេរិកនេះ បានកន្លងផុតទៅអស់រយៈពេល២៤ឆ្នាំហើយ។ ការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារពាណិជ្ជកម្មភ្លោះពិភពលោក ស្ថិតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក គឺជាផែនការរបស់ក្រុមភេរវករអាល់កៃដា ដែលចង់បង្កមហន្ដរាយដល់អាមេរិក។ នៅថ្ងៃកើតហេតុ យន្តហោះដឹកអ្នកដំណើរ៤គ្រឿង ដែលគ្រោងចាកចេញពីអាកាសយាន្តដ្ឋាន ស្ថិតនៅឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានក្រុមអាល់កៃដាមានគ្នា១៩នាក់ប្លន់ ក្នុងគោលដៅបើកបំបុកអគារសំខាន់ៗនៅអាមេរិក។ ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះពីរគ្រឿង គឺប្រភេទAmerican Airlines Flight 11 និងប្រភេទ…
ថៃបដិសេធការសម្រុះសម្រួលអន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន- reuters-25-7-2025 បាងកក៖ ក្រសួងការបរទេសថៃបាននិយាយនៅថ្ងៃសុក្រទី២៥ខែកក្កដានេះថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីប្រទេសទីបីដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យទីក្រុងភ្នំពេញបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជាបានផ្ទុះឡើងជាអរិភាពបើកចំហនៅទីតាំងជាច្រើននៅតាមជួរមុខ ជាមួយនឹងការផ្លាស់ប្តូរកាំភ្លើងធំក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។
ក្លឹបប្រដាល់គុនខ្មែរមុនគេ នៅប្រទេសចិនបានលេចរូបរាងហើយ KH🇰🇭🤝🇨🇳 CN
ប្រទេសចិន ÷ ទីក្រុងទុងកួន, ខេត្តក្វាងទុង, សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ កម្រងរូបថតអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក គង់ វិសាល ប្រធាន គ្រប់គ្រងព្រឹត្តិការណ៍ប្រដាល់របស់ ទូរទស្សន៍បាយ័ន និង ជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ លោក ឡៅ ងួនអេង…
នាយករដ្ឋមន្រ្តីជប៉ុន នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃសុក្រសប្តាហ៏នេះ ដើម្បីដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកំពុងជាប់គាំង
នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិ លោក Scott Bessent នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃសុក្រសប្តាហ៏នេះ ដើម្បីដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកំពុងជាប់គាំង ដោយសារការប្រកាន់ជំហរដ៏តឹងតែងរាងៗខ្លួន។ ជប៉ុន ទទួលបានអត្រាពន្ធគយថ្មី ២៥% ពីលោក ដូណាល់ ត្រាំ ដែលនឹងត្រូវចូលជាធរមានថ្ងៃទី១ ខែសីហាខាងមុខ ប្រសិនបើការចចារមិនទទួលបានលទ្ធផលល្អជាមួយអាមេរិកនោះទេ។ តាមដានព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ
ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ ក្រោយពីអាជីវកម្ម និងការដឹកជញ្ចូនទំនិញរបស់ពួកគេត្រូវបានផ្អាក និងខាតបង់យ៉ាងច្រើន។ ខាងក្រោមជាខ្លឹមសារការតវ៉ារបស់ប្រជាជនថៃ៖ យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ។ តើអ្នកយល់ពីពួកយើងខ្លះទេ? ហេតុការណ៍ដែលកើតឡើងនៅកន្លែងណា? ហេតុអ្វីមិនកែបញ្ហាឲ្យត្រូវកន្លែងនោះទៅ ។ ពួកយើងលក់ដូរជាមួយប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយបើទុកឱ្យនៅបែបនេះវានឹងខូចខាត ហើយបែកបាក់គ្នាបែបណាទៀត? ដោយ៖វែង បញ្ញា (ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ)
