អ៊ីស្រាអែល បានបន្តបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន

ចាប់តាំងពីព្រឹកមក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយបានផ្តា.ច់ជីវិ.តប្រជាជនប៉ាឡេស្ទីនអស់ជិត៥០នាក់ទៀត ក្នុងនោះ ក៏មានក្មេងផងដែរ។ ជាការវាយលុកខ្លាំងក្លាជាងមុនៗ! សារព័ត៌មានអន្តរជាតិធំៗ ផ្សាយថា បន្ទាប់ពីបាញ់គ្រា.ប់រួច ពេលនេះ អ៊ីស្រាអែល បានបញ្ជូនកងទ័ពចូលដល់តំបន់ហ្កាហ្សាផ្ទាល់ហើយ។

អ៊ីស្រាអែល បានប្រកាសរួចហើយអំពីបំណងរបស់ខ្លួន គឺចង់វាយកាន់កាប់តំបន់ហ្កាហ្សានេះទាំងមូលតែម្តង។ រីឯក្រុមមន្រ្តីផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឯណោះវិញ ទើបនឹងសម្រេចចិត្តប្រកាសថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើហ្កាហ្សា គឺចូលក្នុងទម្រង់ «អំពើប្រល័យពូជសាសន៍»៕

Leave a Reply

Your email address will not be published. Required fields are marked *