នាវេលាប្រមាណម៉ោង១៨ៈ៣០ល្ងាចម៉ិញនេះ លោកនាយករដ្ឋមន្រ្តីកញ្ឆា សៀម អនុធិន ឆានវីរៈគូណ បានដាក់ថ្វាយព្រះមហាក្សត្រនូវបញ្ជីរាយនាម គណៈរដ្ឋមន្រ្តីថ្មីដើម្បីទទួលបានព្រះរាជ្យក្រិត្យតែងតាំងជាផ្លូវការហើយ។

ក្នុងបញ្ជីរាយនាមគណៈរដ្ឋមន្រ្តីទាំង៣៦នោះមានឧបនាយករដ្ឋមន្រ្តីចំនួន៧នាក់ ដែលក្នុងនោះមកពី• គណបក្សភូមិចៃថៃចំនួន១២នាក់ ដោយលោក អនុធិនជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលជាក្រសួងចាស់ របស់ខ្លួនព្រមទាំង ឧបនាយករដ្ឋមន្រ្តីចំនួន២រូប • មកពីគណបក្សក្លាថាំ (ក្លាធម៌)ចំនួន៧នាក់ដោយមាន ឧបនាយករដ្ឋ មន្រ្តីចំនួន១រូប និងរដ្ឋមន្រ្តី ចំនួន៤ក្រសួង• មកពីគណបក្សផាឡាំងប្រាឆារ៉ាត់ ចំនួន៤នាក់ មាន ឧបនាយករដ្ឋ មន្រ្តី ចំនួន១នាក់ រដ្ឋមន្ត្រីចំនួន២ក្រសួង • មកពីគណបក្សផ្សេងៗ ទៀតចំនួន៤នាក់ដោយមានកូតាឧបនាយក រដ្ឋមន្រ្តីម្នាក់ និងរដ្ឋមន្រ្តីមួយក្រសួង។• កូតាមកពីខាងក្រៅបក្សនយោបាយដែលសុទ្ធសឹងជាអ្នកជំនាញ និងអ្នកជំនួញល្បីៗ ចំនួន៩រូប។ • អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្រសួងការពារជាតិ លោកអនុធិន បានតាំងស៊ុបលោកឧត្តមសេនីយ៍ណាត់ថៈផុន ណាកផានិច្ច ឲ្យធ្វើជា រដ្ឋមន្រ្តី និងមិត្តភក្តិខ្លួនម្នាក់ទៀតដែលជាអ្នកជំនាញខាងព្រំដែនជា មួយកម្ពុជាធ្វើជារដ្ឋលេខាធិការដើម្បីគ្រប់គ្រងសភាពការណ៍ជាមួយ នឹងកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *