

ក្នុងកាលៈទេសៈប្រទេសកំពុងតែជួបនូវវិបត្តិសង្គ្រាមនេះយើងបានឃើញពីការចូលរួមកម្លាំងសាមគ្គីជាតិខ្មែរដ៏មហាអស្ចារ្យវត្តមាននៃការចូលរួមរសប់ អង្គព្រះមហាក្សត្រ សម្ដេចនាយករដ្ឋមន្ត្រី សម្ដេចព្រះប្រធានព្រឹទ្ធសភា រដ្ឋសភានិងថ្នាក់ដឹកនាំប្រទេសនិងមានការចូលរួមពីប្រជាជនគ្រប់មូលដ្ឋានទាំងក្នុងនិងក្រៅប្រទេសដោយ មិនប្រកាន់និន្នាការនយោបាយ ឬសាសនាឡើយ។
ភ្នំពេញថ្ងៃ 14 ខែធ្នូ ឆ្នាំ 2025 ÷ នៅក្នុងថ្ងៃនេះដែលសង្កាត់ចោមចៅ១មានការរៀបចំមូលនិធិជាច្រើនកន្លែងរៀបចំដោយលោកចៅ សង្កាត់និងមន្ត្រីសង្កាត់ និងមេភូមិគ្រប់ភូមិក្នុងសង្កាត់បានរៀបចំ ទទួលអំណោយពីសប្បុរសជនដើម្បីយកទៅជួយដល់វីរៈកងទ័ពជួរមុខនិងជនភាសសឹកពួកគាត់ពិតជាត្រូវការជំនួយពីបងប្អូនជួរក្រោយដើម្បីឧបត្ថម្ភទាំងកម្លាំងចិត្តនឹងសម្ភារៈប្រើប្រាស់ ស្ពៀងអាហារក្នុងកាលៈទេសៈនេះ។
សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិ បន្តបេសកកម្មការពារទឹកដីការពារទឹកដីរបស់យើង៕
