ករណីស្ត្រីម្នាក់បានបន្លំនាំយកកាំភ្លើងទៅឲឧក្រិដ្ឋជនបាញ់រំដោះខ្លួនពីតុលាការខេត្តស្វាយរៀង

ករណីបាញ់រំដោះអ្នកទោសចេញពីតុលាការនៅខេត្តស្វាយរៀងបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមបង្ក្រាបក្រុមឧក្រិដ្ឋជន

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិចិន ដោយមានស្ត្រីម្នាក់ជាបក្សពួកបានលួចនាំយកកាំភ្លើងចូលទៅផ្ដល់ឱ្យក្រុមឧក្រិដ្ឋជនបាញ់រំដោះខ្លួននឹងបក្សពួកនៅតុលាការខេត្តស្វាយវរៀងពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោស។

ខណៈនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ដែលកំពុងតាមបង្ក្រាបក្រុមជនល្មើស៕

Leave a Reply

Your email address will not be published. Required fields are marked *