លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានចាត់ឱ្យលោកស្នងការរង ដែលជាប្រធានចុះពង្រឹងស្រុកចំនួន ៤ និងនាំយកថវិកា ១៦ លានរៀលជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤ គ្រួសារ

នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានចាត់ឱ្យលោកស្នងការរង ដែលជាប្រធានចុះពង្រឹងស្រុ កំពង់សៀម ស្រុកជើងព្រៃ និងស្រុកកងមាស និងក្រុមការងារសមាគមស្រុកកំពង់សៀម ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ដោយមានការអញ្ជើញចូលរួមពីលោកប្រធានកិត្តិយស ស.អ.ក ស្រុកកំពង់សៀម ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស លោកប្រធាន-អនុប្រធាន ស.អ.ក ស្រុកទាំង៤ និងសមាជិកសមាជិកាពាក់ព័ន្ធក្នុងស្រុកទាំង៤ នាំយកថវិកាបេឡាមរណ:សង្គ្រោះដែលមាន សម្ដេចតេជោ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ១៦លានរៀន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០៤គ្រួសារ ស្ថិតនៅស្រុកកំពង់សៀម ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ តំណាងសមាគមក៏បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំសមាគម ជាសារចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ មរណភាពរបស់អតីតយុទ្ធជនកម្ពុជាយើង ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *