ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជកម្ពុជា បានអញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី២រូប នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ក្នុងសមរភូមិឈ្លានពានពីកងទ័ពថៃ នៅប្រាសាទតាមាន់តូច ខេត្តឧត្តរមានជ័យ។ ក្នុងវេលាដ៏សោកសៅ និងក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់លោកអនុសេនីយ៍ទោ…
Author: angkorbankong
ថៃបដិសេធការសម្រុះសម្រួលអន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន- reuters-25-7-2025 បាងកក៖ ក្រសួងការបរទេសថៃបាននិយាយនៅថ្ងៃសុក្រទី២៥ខែកក្កដានេះថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីប្រទេសទីបីដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យទីក្រុងភ្នំពេញបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជាបានផ្ទុះឡើងជាអរិភាពបើកចំហនៅទីតាំងជាច្រើននៅតាមជួរមុខ ជាមួយនឹងការផ្លាស់ប្តូរកាំភ្លើងធំក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃគស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព…
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងបើកល្បែងអនឡានខុសច្បាប់ចំនួន០១ទីតាំង ដែលមានម្ចាស់ ឈ្មោះ ហុង រស្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល
បន្ទាយមានជ័យ÷ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងបើកល្បែងអនឡាញខុសច្បាប់០១ ដែលមានម្ចាស់ ឈ្មោះ ហុង រស្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២៨នាក់ ក្នុងនោះស្រ្តី០៣នាក់ ។ សមត្ថកិច្ចដកហូតបាន កុំព្យូទ័រចំនួន១៦ គ្រឿង , ម៉ាស៊ីនព្រីនចំនួន០៣គ្រឿង, តុធ្វើការចំនួ១៨,ទូរស័ព្ទចំនួន៩៥ គ្រឿង , ipad ចំនួន១៦គ្រឿង…
ករណីទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះតើអ្នកណាគួរទទួលខុសត្រូវ? ពីព្រោះគ្រាប់មីនផ្ទុះនៅក្នុងទឹកដីសៀម!
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា៖ បន្ទាប់ពីករណីទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមក បានមានការវិភាគផ្ទុយគ្នាពីភាគីសៀមខ្លះដែលថា គ្រាប់មីននោះជាសំណល់សង្គ្រាមចាស់ ប៉ុន្តែក្រុមផ្សេងទៀតថាជាគ្រាប់មីនទើបដាក់ថ្មី ពីព្រោះតំបន់នោះត្រូវបានសម្អាតមីនរួចរាល់ហើយ។ ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា ចំពោះសំណួរទាំងនេះ ការផ្ទុះគ្រាប់មីនបានកើតឡើងក្នុងទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់.!!
កំលាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់
ជាផ្នែកមួយនៃការអនុវត្តច្បាប់ និងការពារសន្តិសុខសង្គម កម្លាំងអាជ្ញាធរនៅកម្ពុជា ដឹកនាំដោយអង្គភាពបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានបន្តការចុះធ្វើអន្តរាគមន៍លើ ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលកំពុងពង្រីកសកម្មភាពយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងខេត្តនានា។ ក្នុងអំឡុងពេលថ្មីៗនេះ មានការចុះស្វែងរកនិងបង្ក្រាបនៅទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តជាប់ព្រំដែន ដោយបង្ក្រាបបានបណ្តាញល្បែងស៊ីសងធំៗ ដែលមានការចូលរួមពីបរទេសនិងជនជាតិខ្មែរ។ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១៥:៣០នាទីរសៀល កម្លាំងផែនជំនាញ បានចុះបង្ក្រាបទីតាំង អគារអនឡាញខុសច្បាប់១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាល បានធ្វើការឆែកឆេរ…
ក្លឹបប្រដាល់គុនខ្មែរមុនគេ នៅប្រទេសចិនបានលេចរូបរាងហើយ KH🇰🇭🤝🇨🇳 CN
ប្រទេសចិន ÷ ទីក្រុងទុងកួន, ខេត្តក្វាងទុង, សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ កម្រងរូបថតអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក គង់ វិសាល ប្រធាន គ្រប់គ្រងព្រឹត្តិការណ៍ប្រដាល់របស់ ទូរទស្សន៍បាយ័ន និង ជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ លោក ឡៅ ងួនអេង…
នាយករដ្ឋមន្រ្តីជប៉ុន នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃសុក្រសប្តាហ៏នេះ ដើម្បីដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកំពុងជាប់គាំង
នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិ លោក Scott Bessent នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃសុក្រសប្តាហ៏នេះ ដើម្បីដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកំពុងជាប់គាំង ដោយសារការប្រកាន់ជំហរដ៏តឹងតែងរាងៗខ្លួន។ ជប៉ុន ទទួលបានអត្រាពន្ធគយថ្មី ២៥% ពីលោក ដូណាល់ ត្រាំ ដែលនឹងត្រូវចូលជាធរមានថ្ងៃទី១ ខែសីហាខាងមុខ ប្រសិនបើការចចារមិនទទួលបានលទ្ធផលល្អជាមួយអាមេរិកនោះទេ។ តាមដានព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ
សេចក្ដីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មានប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្ត ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសិលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ។ ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីផេកហ្វេសប៊ុកឈ្មោះ Ka Green ត្រូវចូលខ្លួនមកបំភ្លឺជាបន្ទាន់ និងធ្វើវីដេអូ…
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានចាត់ឱ្យលោកស្នងការរង ដែលជាប្រធានចុះពង្រឹងស្រុកចំនួន ៤ និងនាំយកថវិកា ១៦ លានរៀលជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤ គ្រួសារ
នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានចាត់ឱ្យលោកស្នងការរង ដែលជាប្រធានចុះពង្រឹងស្រុ កំពង់សៀម ស្រុកជើងព្រៃ និងស្រុកកងមាស និងក្រុមការងារសមាគមស្រុកកំពង់សៀម ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ដោយមានការអញ្ជើញចូលរួមពីលោកប្រធានកិត្តិយស ស.អ.ក ស្រុកកំពង់សៀម ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស លោកប្រធាន-អនុប្រធាន ស.អ.ក ស្រុកទាំង៤ និងសមាជិកសមាជិកាពាក់ព័ន្ធក្នុងស្រុកទាំង៤ នាំយកថវិកាបេឡាមរណ:សង្គ្រោះដែលមាន សម្ដេចតេជោ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា…
