WASHINGTON, Sept 29 (Reuters) – នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានគាំទ្រសំណើសន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ លោក Netanyahu ដែលឈរក្បែរលោកត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំគាំទ្រផែនការរបស់លោកដើម្បី បញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលនឹងនាំមកនូវភាពជោគជ័យដល់គោលបំណងសង្រ្គាមរបស់យើង។ ការបញ្ចប់សង្គ្រាមនឹងដោះលែងចំណាប់ខ្មាំងរបស់យើងទាំងអស់ត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ កំចាត់សមត្ថភាពយោធានិងបញ្ចប់ការគ្រប់គ្រងនយោបាយរបស់ក្រុមហាម៉ាស និងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀត”។
Author: angkorbankong
កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀ នាព្រឹកអង្គារ៨កេីត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្ត ព្រមទាំងលោក លោកស្រី…
នាវេលាប្រមាណម៉ោង១៨ៈ៣០ល្ងាចម៉ិញនេះ លោកនាយករដ្ឋមន្រ្តីកញ្ឆា សៀម អនុធិន ឆានវីរៈគូណ បានដាក់ថ្វាយព្រះមហាក្សត្រនូវបញ្ជីរាយនាម គណៈរដ្ឋមន្រ្តីថ្មីដើម្បីទទួលបានព្រះរាជ្យក្រិត្យតែងតាំងជាផ្លូវការហើយ។
ក្នុងបញ្ជីរាយនាមគណៈរដ្ឋមន្រ្តីទាំង៣៦នោះមានឧបនាយករដ្ឋមន្រ្តីចំនួន៧នាក់ ដែលក្នុងនោះមកពី• គណបក្សភូមិចៃថៃចំនួន១២នាក់ ដោយលោក អនុធិនជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលជាក្រសួងចាស់ របស់ខ្លួនព្រមទាំង ឧបនាយករដ្ឋមន្រ្តីចំនួន២រូប • មកពីគណបក្សក្លាថាំ (ក្លាធម៌)ចំនួន៧នាក់ដោយមាន ឧបនាយករដ្ឋ មន្រ្តីចំនួន១រូប និងរដ្ឋមន្រ្តី ចំនួន៤ក្រសួង• មកពីគណបក្សផាឡាំងប្រាឆារ៉ាត់ ចំនួន៤នាក់ មាន ឧបនាយករដ្ឋ មន្រ្តី ចំនួន១នាក់ រដ្ឋមន្ត្រីចំនួន២ក្រសួង • មកពីគណបក្សផ្សេងៗ ទៀតចំនួន៤នាក់ដោយមានកូតាឧបនាយក រដ្ឋមន្រ្តីម្នាក់ និងរដ្ឋមន្រ្តីមួយក្រសួង។• កូតាមកពីខាងក្រៅបក្សនយោបាយដែលសុទ្ធសឹងជាអ្នកជំនាញ និងអ្នកជំនួញល្បីៗ ចំនួន៩រូប។…
អ៊ីស្រាអែល បានបន្តបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន
ចាប់តាំងពីព្រឹកមក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយបានផ្តា.ច់ជីវិ.តប្រជាជនប៉ាឡេស្ទីនអស់ជិត៥០នាក់ទៀត ក្នុងនោះ ក៏មានក្មេងផងដែរ។ ជាការវាយលុកខ្លាំងក្លាជាងមុនៗ! សារព័ត៌មានអន្តរជាតិធំៗ ផ្សាយថា បន្ទាប់ពីបាញ់គ្រា.ប់រួច ពេលនេះ អ៊ីស្រាអែល បានបញ្ជូនកងទ័ពចូលដល់តំបន់ហ្កាហ្សាផ្ទាល់ហើយ។ អ៊ីស្រាអែល បានប្រកាសរួចហើយអំពីបំណងរបស់ខ្លួន គឺចង់វាយកាន់កាប់តំបន់ហ្កាហ្សានេះទាំងមូលតែម្តង។ រីឯក្រុមមន្រ្តីផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឯណោះវិញ ទើបនឹងសម្រេចចិត្តប្រកាសថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើហ្កាហ្សា គឺចូលក្នុងទម្រង់ «អំពើប្រល័យពូជសាសន៍»៕
លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC។
រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីអនុវត្តច្បាប់ជាស្ត្រីកម្រិតកណ្តាល” នៃគម្រោងដំណាក់កាលទី៣របស់ អង្គការUNODC ស្តីពី “ការជម្រុញការបញ្រ្ជាបយេនឌ័រក្នុងចំណោមមន្រ្តីអនុវត្តច្បាប់និងសហគមន៍ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការប្រយុទ្ធប្រឆំាងអំពើហិង្សាផ្អែកលើយេនឌ័រនៅប្រទេសកម្ពុជា” ឆ្នាំ២០២៥…
១១កញ្ញា២០២៥!ខួប២៤ឆ្នាំនៃព្រឹត្ដិការណ៍ប្លន់យន្ដហោះយកទៅបុកកម្ទេចអគារពាណិជ្ជកម្មអាមេរិក
ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ជាថ្ងៃដែលប្រជាជនអាមេរិកចងចាំមិនភ្លេចនិយាយដោយឡែក និងពិភពលោកនៅតែចងចាំនិយាយជារួម ដ្បិតវាជាព្រឹត្តិការណ៍ប្លន់យន្តហោះ យកមកវាយប្រហារភេរវកម្មដ៏សាហាវ និងកម្របំផុតនៅលើពិភពលោក។ គិតពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ ព្រឹត្តិការណ៍វាយប្រហារភេរវកម្មដែលត្រូវបានចារក្នុងប្រវត្តិសាស្រ្តអាមេរិកនេះ បានកន្លងផុតទៅអស់រយៈពេល២៤ឆ្នាំហើយ។ ការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារពាណិជ្ជកម្មភ្លោះពិភពលោក ស្ថិតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក គឺជាផែនការរបស់ក្រុមភេរវករអាល់កៃដា ដែលចង់បង្កមហន្ដរាយដល់អាមេរិក។ នៅថ្ងៃកើតហេតុ យន្តហោះដឹកអ្នកដំណើរ៤គ្រឿង ដែលគ្រោងចាកចេញពីអាកាសយាន្តដ្ឋាន ស្ថិតនៅឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានក្រុមអាល់កៃដាមានគ្នា១៩នាក់ប្លន់ ក្នុងគោលដៅបើកបំបុកអគារសំខាន់ៗនៅអាមេរិក។ ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះពីរគ្រឿង គឺប្រភេទAmerican Airlines Flight 11 និងប្រភេទ…
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះមកសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ពិធីខាងលើនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក-លោកស្រីជាស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ផងដែរ ។ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឡើងមានមតិធ្វើការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ…
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញធ្វើបទស្វាគមន៍ ក្នុងពិធីសំណេះសំណាល ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ
ដោយទទួលបានការអនុញ្ញាត និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលសារសួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារស្ដីពីសញ្ជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានឡើងអាននូវរបាយការណ៍ស្វាគមន៍ចំពោះវត្តមានដ៏កក់ក្ដៅរបស់ ឯកឧត្តម ប្រធានគណៈអធិបតី និងប្រភូអមដំណើរ…
អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។
វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៩ កញ្ញា ២០២៥
កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកជលគិរី..
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចង្អុលណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះថ្កូវ សហការជាមួយគណបញ្ជាការឯកភាពឃុំកោះថ្កូវ កងទ័ពជើងទឹក ប្រជាការពារ និងសហគមន៍នេសាទ ដឹកនាំដោយលោក ប៊ិន…
